អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជានឹងអាចទទួលបានផលប្រយោជន៍ និងរងផលប្រឈមអ្វីខ្លះ ក្រោយរដ្ឋាភិបាលសម្រេចផ្អាកការធ្វើតេស្តរហ័សនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី​៣០ ខែកញ្ញា​កន្លងទៅ​ បានសម្រេច​ផ្អាកការធ្វើ​តេស្តរហ័ស​ រឺហៅថា​Rapid Test​ ទៅលើពលរដ្ឋ​ទាំងអស់​នៅទូទាំង​ប្រទេស​ ដោយតម្រូវ​យកតែ​លទ្ធផល​តេស្តចេញ​ពីម៉ាស៊ីនតេស្តPCRប៉ុណ្ណោះ។​ ការផ្អាកធ្វើ​តេស្តរហ័ស​នៅពេលនេះត្រូវបាន​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​បញ្ជាក់ថា​ ដើម្បី​ធានានូវសុខមាលភាព​របស់ពលរ​ដ្ឋគ្រប់រូប​ និងដើម្បីជំរុញឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រៀនរស់​ និងពង្រឹងភាព​សុំាជាមួយ​មេរោគ​កូវីដ១៩​ឱ្យបានច្រើនជាង​ពេលមុនៗ។​ ជុំវិញការសម្រេច​នេះ សម្រាប់អ្នកតាមដាន​ និងឃ្លាំមើល​ដំណើរកា​រសង្គមមួយចំនួ​ន បានលើកឡើងថា ចំ​ណាត់ការនេះ​ គឺជាវិធី​សាស្ត្រល្អក្នុងការជំរុញឱ្យពលរដ្ឋ​រៀនរស់នៅតាមបែ​បគន្លងថ្មី ​និងចាកចេញពីភាព​ស្មុគស្មាញអស់រយៈពេល​ជាយូរ​។ ប៉ុន្តែសម្រាប់ អ្នកតាមដាន​សង្គមមួយចំនួន​ឯណោះវិញ បានសម្តែងការព្រួយបារម្ភអំពី​ហានិភ័យដែល​អាចកើតមានឡើង​ជាយថាហេតុណាមួយ ​និងបង្កជាការផ្អាកអាជីវកម្ម​ឡើងវិញ។

ការធ្វើតេស្តរកមេរោគកូវីដ១៩ពីសំណាកក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត
ការធ្វើតេស្តរកមេរោគកូវីដ១៩ពីសំណាកក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត © FBរដ្ឋបាលខេត្តសៀមរាប
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ