អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការរក្សាបាននូវសំណង់អគារបេតិកភណ្ឌមានផលប្រយោជន៍យ៉ាងណាខ្លះដល់កម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​កាលពីថ្ងៃ​ទី១២ ខែតុលា ​បានចេញ​សារាចរណែនាំ​មួយស្តីពី​ការទប់ស្កាត់​ការវាយកម្ទេច​ និងបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​។ ​សារាចរនេះ​ គឺបន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បានសង្កេត​ឃើញថា​ បញ្ហាទំនើប​កម្មបាន​បណ្តាលឱ្យមាន​ការបាត់បង់​ ការវាយ​បំផ្លិច​បំផ្លាញ ​ការធ្វើឱ្យខូចខាត​តាមគ្រប់រូបភាព ​ជាបន្តបន្ទាប់​ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ​ដែលស្ថិតនៅ​ក្នុងតំបន់​បេតិកភណ្ឌ​ទីក្រុង ​និងតាមបណ្តា​រាជធានី ខេត្ត​។​ ជាមួយគ្នានេះ ​អគារបេតិកភណ្ឌ​​ក៏មានការ​ប្រឈម​នឹងហានិភ័យ​ ហើយស្ថិតក្រោម​ការគំរាមកំហែង​ខ្ពស់ដោយ​ការអភិវឌ្ឍ​ផងដែរ​។ ប៉ុន្តែ ​មានសំណួរ​មួយចោទសួរថា ​ប្រសិនបើ​រដ្ឋាភិបាល​ថែរក្សា ​និងការពារ​បាននូវ​អគារ​បេតិកភណ្ឌ​ទាំងអស់នេះ​ តើវានឹងផ្តល់​ផលប្រយោជន៍​យ៉ាងណា​ដល់កម្ពុជា?

ប្រាសាទព្រះវិហាដែលជាសំណង់បេតិកភណ្ឌរបស់កម្ពុជា
ប្រាសាទព្រះវិហាដែលជាសំណង់បេតិកភណ្ឌរបស់កម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ