អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការចរាចរក្រដាសប្រាក់៣ម៉ឺនរៀលមានន័យទេ បើរដ្ឋាភិបាលលុបចោលថ្ងៃសម្រាកថ្ងៃ២៣តុលា ទៅហើយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃទី១៨​តុលាម្សិលមិញ​ បានដាក់ចរាចរ​ក្រដាស​ប្រាក់៣ម៉ឺនរៀល ​ដើម្បីអបអរសាទរ​ខួប៣០ឆ្នាំ​នៃការយាង​និវត្តន៍​របស់​ព្រះបរមរតនកោដ្ឋ​មកកាន់​មាតុភូមិវិញ​ពី១៤ វិច្ឆិកា ​១៩៩១ - ១៤​ វិច្ឆិកា ២០២១ ​និងខួប៣០ឆ្នាំ​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ២៣ តុលា ១៩៩១-​ ២៣ តុលា ២០២១។​​ ចំពោះការដាក់​ចរាចរ​ក្រដាសប្រាក់​៣ម៉ឺនរៀល ​អបអរខួប៣០ឆ្នាំ​នៃកិច្ចព្រមព្រៀង​សន្តិភាពទី​ក្រុងប៉ារីស​២៣តុលា ​នាំឲ្យមាន​ការរិះគន់​ ពីអ្នកគាំទ្រ​និងមន្ត្រី​អតីតបក្ស​ប្រឆាំង​ភាគច្រើន​ ដោយបានចោទ​ជាសំណួរថា​ តើការអបអរ​នេះមានន័យអ្វី​  បើរដ្ឋាភិបាល​សម្រេចលុបចោល​ថ្ងៃ២៣តុលា​ជាថ្ងៃសំខាន់​សម្រាប់ឈប់សំរាក​ប្រចាំឆ្នាំ​ទៅហើយនោះ?​

សន្និសីទ​សារព័ត៌មាន​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ២៣តុលា ​ឆ្នាំ​១៩៩១​
សន្និសីទ​សារព័ត៌មាន​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ២៣តុលា ​ឆ្នាំ​១៩៩១​ @Samdech Hun Sen
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ