អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជា កំពុងធ្វើរឿងត្រឹមត្រូវដែរឬទេ ក្នុងការផ្តល់ជំនួយទឹកប្រាក់និងវ៉ាក់សាំងដល់ប្រទេសឡាវ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កម្ពុជា​កាល​ថ្ងៃទី​ ២៩​ វិច្ឆិកា​កន្លង​ទៅបាន​ប្រកាស​ផ្តល់ជំនួយ​ដល់ប្រទេស​ឡាវ​ក្នុងទឹក​ប្រាក់ចំនួន​១៣លានដុល្លារ​ដែលជា​ជំនួយរួមគ្នា​រវាងបណ្តា​ម្ចាស់ជំនួយធំៗ​នៅកម្ពុជា។​ ក្នុងនោះ​ កម្ពុជា​ក៏បានផ្តល់​ជំនួយវ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ចំនួន​ ៥០ម៉ឺន​ដូសបន្ថែម​ទៀតផងដែរ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​មេរោគកូវីដ១៩។​ ជុំវិញ​ការផ្តល់​ជំនួយ​ទាំងថវិកា​និងវ៉ាក់សាំង​របស់កម្ពុជា​ទៅកាន់​ប្រទេសឡាវ​ ភាគី​រដ្ឋាភិបាល​និងអ្នកតាម​ដាន​ដំណើរការ​សង្គម​មួយចំនួន​បានលើក​ឡើងថា​ សកម្មភាព​បែបនេះ​ គឺបាន​បង្ហាញ​អំពីគុណតម្លៃ​មនុស្សធម៌​ និងរឹត​ចំណង​កិច្ចសហប្រតិបត្តិ​ការវាងប្រទេសទាំង​ពីរបន្ថែម​ទៀត។​ ប៉ុន្តែ​ឆ្លៀតក្នុង​ឱកាស​នេះដែរ​ អ្នកពាក់ព័ន្ធ​ខ្លះទៀត​បានលើក​ឡើងថា​ កម្ពុជា​ក៏ត្រូវ​គិតគូរ​ និង​ដោះស្រាយ​ផលប៉ះពាល់​របស់ប្រជាជន​ខ្លួនឱ្យបានច្រើន។​

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ