អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖ ការចេញលិខិតរបស់ លោក ស ខេង ជុំវិញបេក្ខភាពនាយករដ្ឋមន្ដ្រី គឺជាការសម្របសម្រួល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទី​បំផុត​ទៅ លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ពី​ជំហរ​របស់​លោក​ហើយ ជុំ​វិញ​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​បន្ត​ពី​លោក​ ហ៊ុន សែន​។ តាម​រយៈ​សារ​ផ្ញើ​ជូន​ជន​រួម​ជាតិ នៅ​ថ្ងៃ​អង្គារ​ទី​០៧​ខែ​ធ្នូ​ លោក ស ខេង សង្កត់​ធ្ងន់​ថា លោក​តែង​តែ​គោរព និង​គាំទ្រ​សេចក្ដី​សម្រេច​របស់​មហា​សន្និបាត និង​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​ជ្រើស​តាំង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ដ្រី សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្ត​បន្ទាប់​ទៀត​។ ការ​ប្រកាស​របស់​លោក ស ខេង ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី បន្ត​ពី​រូប​លោក​។ ក្រុមអ្នកវិភាគ យល់ថា ការចេញលិខិតរបស់លោក ស ខេង គឺ ជាការសម្របសម្រួលស្ថានភាពការណ៍ ដើម្បីកុំឲ្យមនុស្សនៅក្នុងបក្ស​មានការប្រេះឆា។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ