អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទំនាក់​ទំនង​ការទូត​កម្ពុជា-អាមេរិក កំពុង​ឈាន​ទៅ​រក​ភាព​ប្រកាស​អាសន្ន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍​វិវត្ត​នៃ​ទំនាក់​ទំនង​អន្តរជាតិ​រវាង​កម្ពុជា-អាមេរិក កំពុង​តែ​ឈាន​ទៅ​រក​ភាព​រកាំរកូស​ឡើង​មួយ​កម្រិត​ទៀត​។ សហរដ្ឋ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា ដោយ​រឹត​បន្តឹង​ការ​លក់​ដូរ​អាវុធ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​។ ជា​ការ​ឆ្លើយ​តប ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ដ្រី​របស់​ខ្លួន​យក​អាវុធ​និង​សម្ភារៈ​យោធា​អាមេរិក​ដែល​កម្ពុជា​មាន​ទៅ​កម្ទេច​ចោល​។ តើ​ការណ៍​នេះ អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ឈាន​ទៅ​រក​សញ្ញាណ​អាសន្ន​ឬ​ទេ​?

សិស្សានុសិស្ស​ខ្មែរ កាន់​ទង់​ជាតិ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​អតីត​ស្ដ្រី​ទី​មួយ​អាមេរិក លោក​ស្រី Michelle Obama ​នៅ​កម្ពុជា ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
សិស្សានុសិស្ស​ខ្មែរ កាន់​ទង់​ជាតិ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​អតីត​ស្ដ្រី​ទី​មួយ​អាមេរិក លោក​ស្រី Michelle Obama ​នៅ​កម្ពុជា ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ AP - Wong Maye-E
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ