អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីលោក ហ៊ុន សែន ទើបចេញបកស្រាយករណីចាប់ខ្លួន លោក ប៉ែន សុវណ្ណ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទើបតែចេញ​បកស្រាយ​ពីរឿងចាប់​ខ្លួនលោក​ ប៉ែន សុវណ្ណ ​អតីតនាយករដ្ឋមន្ត្រីខ្មែរ​ ក្រោយពីខ្មែរ​ក្រហមដួលរលំ។ ​បើតាម​ លោក ហ៊ុន សែន​ ការចាប់ខ្លួន​អតីត​មេកើយ​របស់លោក​នៅពេលនោះ​ដោយសារ​តែលោក​ប៉ែន​ សុវណ្ណ​ មានកំហុស​ច្រើន និង​ចេះតែដើរ​ឆែកឆេរ​ផ្ទះរបស់ ​លោក ហេង សំរិន​ និង​ លោក ជា ស៊ីម​ ដោយធ្វើឲ្យ​មានការ​មិនទុក​ចិត្តគ្នា។ ដោយ​បដិសេធ​​លើ​រឿង​រ៉ាវ​ជាច្រើន​ដែល​សរសេរ​ដោយ ប៉ែន សុវណ្ណ​ តែលោក ហ៊ុន សែន​ ទទួល​ស្គាល់​ថា​លោក​ពិតជា​បាន​ចូល​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ ដល់​ផ្ទះ ហើយ​បញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​មែន។​ ត្រង់នេះ​បានញាំង​ឲ្យ​មាន​សំណួរ​ចោទ​ឡើងថា​ ហេតុអ្វី​ លោក ហ៊ុន សែន​ ទើបចេញ​បកស្រាយ​រឿងនេះ​ ក្រោយពេល​លោក ប៉ែន សុវណ្ណ​ ស្លាប់ទៅហើយ?​

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ