អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើអ្វីទៅជាខ្លឹមសាររំលេចក្នុងលិខិតលោក ចូ បៃដិន ផ្ញើទៅលោក ហ៊ុន សែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃដិន​ កាលពីថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ បាន​ផ្ញើលិខិត​១ច្បាប់​ជូនលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ក្នុង​គោលបំណង​បញ្ជាក់​ប្រាប់កម្ពុជា​ក្នុង​នាម​ប្រធានអាស៊ាន​ថានឹង​មាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អាមេរិក​នៅប៉ុន្មាន​ខែខាងមុខ។​ លិខិត​លោក ចូ បៃដិន​ បាន​លើកឡើង​ពីការរង់ចាំ​ធ្វើការ​ជាមួយលោក​ ហ៊ុន សែន​ និងរំពឹង​ពីភាព​រីកចំរើន​នៃទំនាក់ទំនង​រវាង​អាស៊ាន​ និងអាមេរិក។​ មិន​ខុសគ្នាទេ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​នាម​ប្រធាន​អាស៊ាន​ ក៏បាន​ប្តេជ្ញាដែរ​ថា ​នឹង​គាំទ្រយ៉ាង​ពេញ​ទំហឹង​នូវ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ នៅរដ្ឋ​ធានីវ៉ាស៊ីនតោន។​ នេះបើតាម​លិខិត​ឆ្លើយតប​របស់លោក ហ៊ុន សែន ​ទៅកាន់​លោក ចូ បៃដិន​ កាលពីថ្ងៃទី​១ ​ខែកុម្ភៈ។​

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ