អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដើម្បីគាំទ្រការចិញ្ចឹមជ្រូកក្នុងស្រុក តើគេគួរបន្តដេញថ្លៃជ្រូកនាំចូលពីក្រៅប្រទេសបន្ថែមទៀតឬយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ បាន​សម្រេច​ច្រានចោល​សំណើសុំ​ផ្អាកការ​ផ្តួចផ្តើម​លើនីតិវិធី​ដេញ​ថ្លៃចំពោះការ​នាំចូល​ជ្រូក​រស់មកកាន់​ទីផ្សារ​កម្ពុជា​របស់​ក្រសួង​កសិកម្ម។​ ការច្រាន​ចោលនេះ​ ដោយ​ក្រសួង​សេដ្ឋកិច្ច​លើកឡើងថា​ យន្តការ​ដេញ​ថ្លៃតម្លៃ​នាំចូល​ជ្រូក​ពីក្រៅ​ប្រទេស​ បាន​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​ជ្រូក​ ដោយ​ធានាស្ថិរភាព​ថ្លៃសាច់​ជ្រូក​ក្នុង​ទីផ្សារ​កម្ពុជា ​ក៏ដូច​ជា​កាត់​បន្ថយ​សម្ពាធ​ថ្លៃម្ហូប​អាហារ​ជាដើម។​ ប៉ុន្តែ​ពីខាង​អ្នក​ធ្វើការ​លើវិស័យ​កសិកម្ម​ និង​ចិញ្ចឹម​សត្វ​វិញ​បាន​អះអាង​ថា ​ការអនុវត្ត​នីតិវិធី​ដេញ​ថ្លៃការ​នាំចូល​ជ្រូក​ពីក្រៅប្រទេស​នេះ ​នឹង​អាច​បើកដៃ​ឱ្យការ​នាំចូល​ជ្រូកពីក្រៅប្រទេស​ហូរមក​កាន់​ច្រើន​ និង​បង្ក​ជាការ​រាំងស្ទះដល់​ការ​ផ្គត់ផ្គង់​ជ្រូក​ក្នុង​ស្រុក​ជាមិន​ខាន​ ខណៈក្រសួង​កសិកម្ម​បញ្ជាក់​ថា​ ការស្នើឱ្យ​ផ្អាក​នេះ​ ដោយសារ​កម្ពុជា​មាន​ជ្រូក​គ្រប់គ្រាន់​ដែល​អាច​ធានាបាន​នូវ​តម្រូវ​ការ​ទីផ្សារ​នាពេលបច្ចុប្បន្ន។​  

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ