អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បញ្ហាជ្រូក៖ការចេញមុខរបស់រដ្ឋមន្ត្រីកសិកម្ម ធ្វើឡើងដើម្បីការពារអ្នកចិញ្ចឹមក្នុងស្រុកឬទង្វើខ្វះកិច្ចសហការ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៣ កុម្ភៈកន្លងទៅ បានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុនថាជារដ្ឋមន្ត្រីដែលមិនសូវចេះសហការជាមួយគេ រឺជារដ្ឋមន្ត្រីជិះសេះមើលផ្កាយ។ប្រតិកម្មខ្លាំងៗរបស់លោកហ៊ុនសែននេះ ធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានបន្តចេញលិខិតឆ្លើយឆ្លងជំទាស់ទៅលើនីតិវិធីរៀបចំដាក់ដេញថ្លៃសាច់ជ្រូកពីក្រៅប្រទេសចូលមកផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជារបស់ក្រសួងពាណិជ្ជកម្ម។ ជុំវិញបញ្ហានេះ អ្នកសេដ្ឋកិច្ច និងអ្នកធ្វើការលើផ្នែកកសិកម្ម និងចិញ្ចឹមសត្វ បានស្នើឱ្យក្រសួងដែលពាក់ព័ន្ធត្រូវព្រួតដៃគ្នាធ្វើការ ដើម្បីផ្តល់ផលប្រយោជន៍ដល់ជាតិ ជាជាងខ្វែងគំនិតគ្នា ដែលវាអាចប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ បន្ថែមពីនេះ ពួកគេបានលើកឡើងថា​ ដើម្បីកាត់បន្ថយការនាំចូលជ្រូកពីក្រៅប្រទេស កម្ពុជាគួរតែលើកទឹកចិត្តដល់ប្រជាកសិករ និងរៀបចំយន្តការប្រកួតប្រជែងទីផ្សារខាងក្រៅឱ្យស្នើភាពគ្នា។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ