អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល៖ កម្ពុជា​អាច​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធរ បើ​មិន​លុប​បំបាត់​ទាស​ភាព​នៅ​ក្នុង​ប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន​៣៦​ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា និង​លុប​បំបាត់​ទាសភាព​នៅកម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​។ បើ​តាម​អង្គការ​ទាំង​នោះ ជន​បរទេស​រាប់​ពាន់​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ដែល​ដាក់​គោលដៅ​នៅ​ក្រៅ​ប្រទេស​កម្ពុជា។ នៅ​ក្នុង​សំណុំ​រឿង​នេះ​ដែរ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​លើ​ជន​អន្តោប្រវេសន៍្ត​ឱ្យ​កាន់​តែ​ខ្លាំង ដើម្បី​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋ​នានា និង​សម្រាប់​ការពារ​មុខ​មាត់​របស់​កម្ពុជា​ផង​ដែរ​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​វិញ អះអាង​ថា អាជ្ញាធរ​កម្ពុជា​បាន​ដោះស្រាយ​បញ្ហា​នេះ​ស្ទើរ​តែ​ជោគជ័យ​ទាំង​ស្រុង​។

យុវជន​កម្ពុជា​ ចូលរួម​យុទ្ធនាការ​ប្រឆំាង​ការ​ជួញដូរ​មនុស្ស ​នា​ពេល​កន្លង​មក​
យុវជន​កម្ពុជា​ ចូលរួម​យុទ្ធនាការ​ប្រឆំាង​ការ​ជួញដូរ​មនុស្ស ​នា​ពេល​កន្លង​មក​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ