អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្វីទៅជាលទ្ធផលនៃដំណើរទស្សនកិច្ចដំបូងរបស់ប្រេសិតពិសេសប្រធានអាស៊ានទៅកាន់ភូមា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកជំនាញកិច្ចអន្តរជាតិនៅកម្ពុជាយល់ស្របនឹងការលើកឡើងរបស់ប្រេសិតពិសេសអាស៊ាន លោករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលទទួលស្គាល់ថា នៅក្នុងអាណត្តិកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានមិនអាចដោះស្រាយបញ្ហារបស់ភូមាបានទេ។ មិនអាចដោះស្រាយបាន ព្រោះកម្តៅនយោបាយផ្ទៃក្នុងរបស់ភូមារាំរៃមិនងាយពន្លត់ទេ ដោយគ្រប់ភាគីជម្លោះ នៅមិនទាន់ត្រៀមខ្លួនសម្រាប់ការផ្សះផ្សារ ហើយពួកគេនៅតែមានបំណង និងគោលដៅកំចាត់គ្នាដោយការប្រើប្រាស់អាវុធនៅឡើយ។ បើតាមប្រេសិតពិសេសអាស៊ាន អ្វីដែលគេត្រូវរកដំណោះស្រាយឲ្យបានលឿននិងមានសង្ឃឹមថា អាចទទួលបានការយល់ព្រមពីរបបសឹកនោះ គឺអាស៊ានត្រូវរួមគ្នាជម្រុញធ្វើយ៉ាងណាឲ្យរបបយោធាបង្កើតច្រករបៀងមនុស្សធម៌សម្រាប់នាំជំនួយទៅជួយប្រជាជនភូមាសិន។ តើរបបសឹកភូមាអាចបើកច្រកមនុស្សធម៌តាមការបញ្ចុះបញ្ចូលរបស់កម្ពុជាទេ? 

វាគ្មិនព្រឹត្តការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ