អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​រាំ​ធុង​បាស​ទៅ​អនាគត អាច​នឹង​ចូល​មក​ជំនួស​ការ​លេង​ល្បែង​ប្រជាប្រិយ​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ សកលភាវូបនីយកម្ម បាន​ចូល​មក​ពាស​ពេញ​ប្រទេស​កម្ពុជា ជា​ហេតុ​នាំ​ឲ្យ​អ្វី​ៗ​ដែល​ទាក់​ទង​ទៅ​នឹង​វិស័យ​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ មាន​ការ​ផ្លាស់​ប្តូរ​។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ​គឺ ពលរដ្ឋ​ខ្មែរ​ទាំង​ចាស់​ទាំង​ក្មេង ហាក់​មើល​ឃើញ​ថា ការ​ចាក់​ធុង​បាស​រាំ​កម្សាន្ត ងាយ​ស្រួល និង​មាន​ការ​ទាក់ទាញ​ជាង​ការ​លេង​ល្បែង​ប្រជាប្រិយ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ ចរន្ត​នេះ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា ទៅ​អនាគត ធុង​បាស​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់ ជំនួស​ឲ្យ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ពី​បុរាណកាល​មក ហើយ​ល្បែង​ប្រជាប្រិយ​ទាំង​នេះ​ប្រឈម​នឹង​ការ​បាត់បង់​បន្តិច​ម្តង​ៗ ឬ​ក៏​ត្រូវ​គេ​លើក​យក​មក​លេង​កម្សាន្ត​តិច​តួច​។

ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ចាក់​ធុង​បាស់​រាំ​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។
ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ចាក់​ធុង​បាស់​រាំ​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ