អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគួរធ្វើដូចម្តេចដើម្បីបញ្ចៀសការឆ្លងកូវីដក្នុងសហគមន៍ទ្រង់ទ្រាយធំ នៅក្រោយចូលឆ្នាំខ្មែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចុង​ក្រោយ​នៃ​ការប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា គ្មានការដាក់​បំរាម​ណា​មួយ​លើការលេងកម្សាន្ដរបស់ពលរដ្ឋក្នុងឱកាសនេះ​​ទេ ពោលគឺ​ច្បាប់​គ្រប់គ្រង​កូវីដ១៩មិនត្រូវអនុវត្តឡើយ។ តែយ៉ាងណាមិញ ​​លោក​បាន​អំពាវនាវ​ឱ្យ​​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ពី​​កូវីដ ដើម្បី​បញ្ចៀស​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ដែល​លោក​ថា​ជា ​«កង្វល់​ដ៏​ធំ»​។ អ្នក​តាមដាន​សង្គម ​បាន​សម្តែង​នៅក្តីព្រួយបារម្ភចំពោះ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​នេះ។ ចំណែក​អ្នក​ជំនាញ​ផ្នែក​សុខភាព​ យល់​ថា​មិនគួរជាក្តីបារម្ភទេ ​និងបានអំពាវនាវឱ្យ​ពលរដ្ឋ​​ថែ​រក្សានិង​តាមដាន​សុខភាព កុំភ័យ​ឆោរ​ឡោ ប្រសិនបើ​មាន​អាការៈ​សង្ស័យ ​ត្រូវ​ធ្វើតេស្តរហ័ស​ ​​មុន​ពេល​ចូល​បំពេញ​ការងារ​ជា​ធម្មតា​វិញ។ 

ពលរដ្ឋចេញមកកម្សាន្តពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំ២០២២
ពលរដ្ឋចេញមកកម្សាន្តពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ