អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីសង្គមស៊ីវិលថាករណីលោក ឈុត វុទ្ធី នៅមិនទាន់មានយុត្តិធម៌ ខណៈសំណុំរឿងនេះត្រូវបានបិទបញ្ចប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការទាមទាររកយុត្តិធម៌ជូនលោក ឈុត វុទ្ធី បានបន្លឺសំឡេងជាថ្មីទៀត ខណៈក្រុមអង្គការសង្គមស៊ីវិលចំនួន៨ ស្ថាប័នរៀបចំរំឭកខួប១០ឆ្នាំនៃការស្លាប់របស់សកម្មជនការពារព្រៃឈើរូបនេះកាលពីម្សិលមិញ។ តាមអង្គការសង្គមស៊ីវិល ការកាត់ទោសតែជនជាប់ចោទម្នាក់ ដែលពាក់ព័ន្ធសំណុំរឿងឃាតកម្មមួយនេះ គឺមិនទាន់បានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅឡើយ។ ប៉ុន្តែបើតាមក្រសួងយុត្តិធម៌ ប្រសិនបើភាគីណាមួយមិនសុខចិត្តនឹងការសម្រេចរបស់តុលាការ គឺគេអាចប្តឹងសើរើសំណុំរឿងនេះឡើងវិញ ទៅតុលាការកំពូល ក្នុងករណីមានភស្តុតាងថ្មីរឹងមាំ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ