អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នៅភ្នំពេញ មានរុស្ស៊ី អត់មានអ៊ុយក្រែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានបង្កជាវិនាសកម្មសេដ្ឋកិច្ចពាសពេញពិភពលោក បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩។ ប្រធានបទដែលមិនអាចរំលងបាននេះ ត្រូវគេរំពឹងថានឹងត្រូវលើកឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅទីក្រុងភ្នំពេញនាដើមខែសីហាខាងមុខនេះ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថានឹងចូលរួមនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ក៏ប៉ុន្តែតំណាងប្រទេសអ៊ុយក្រែន ទំនងជាមិនអាចចូលរួមជាភាគីជាមួយអាស៊ានបានទេ ដោយសារតែការដាក់ពាក្យរបស់អ៊ុយក្រែនហាក់ដូចជាយឺតជាងគេ។ នេះបើតាមលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ