អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីពលរដ្ឋខ្មែរចាប់អារម្មណ៍ខ្លាំងដំណើរទស្សនកិច្ចលោកស្រី ប៉េឡូស៊ីទៅតៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋខ្មែរ មិនថាពលរដ្ឋសាមញ្ញ ឬបញ្ញវន្តទេ បានបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ។ ជាដំណើរទស្សនកិច្ចប្រកបដោយភាពចម្រូងចម្រាស និងដោយកម្ររបស់អ្នកនយោបាយជាន់ខ្ពស់អាមេរិក ខណៈដែលចិនបានព្រមានពីផលវិបាកធ្ងន់ធ្ងរបើលោកស្រី ប៉េឡូស៊ី ហ៊ានឈានជើងជាន់ដីតៃវ៉ាន់។ ការព្រមានរបស់ចិន និងភាពមានៈរបស់អាមេរិក ដែលមានការចល័តទ័ពនិងសព្វាអាវុធផងនោះ បង្កជាការទាក់ទាញ និងតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ពលរដ្ឋខ្មែរ ក៏ដូចជាប្រជាជននៅលើពិភពលោកផងដែរ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ