អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

នៅពីក្រោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជាបានបង្កប់នូវភាពបរាជ័យដែរទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាបានបញ្ចប់២សប្តាហ៍ទៅហើយក្តី ក៏ប៉ុន្តែរូបភាព និងខ្លឹមសារនៃកិច្ចប្រជុំនេះនៅមិនទាន់រសាយទៅណាទេ ដោយសារកម្ពុជាត្រូវដកស្រង់បទពិសោធន៍មួយនេះ សម្រាប់កិច្ចប្រជុំកំពូលទឹកចុងក្រោយមួយឈុតទៀតនៅខែវិច្ឆិកាខាងមុខ។ កាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានរំលឹកពីជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការរៀបចំជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានសមត្ថភាពសម្របសម្រួលកិច្ចប្រជុំជាច្រើនបាន នៅក្នុងបរិបទពិភពលោកកំពុងប្រឈមនឹងបញ្ហាធំៗមួយចំនួន​ដូចជា សង្គ្រាមនៅអ៊ុយក្រែន ការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក ជុំវិញសំណុំរឿងតៃវ៉ាន់ជាដើម។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ