អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើបញ្ហាជួញដូរមនុស្សនៅកម្ពុជាកំពុងស្ថិតនៅចំណុចដ៏គួរព្រួយបារម្ភខ្លាំងហើយឬនៅ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​របាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងរយៈ៦ខែដើមឆ្នាំ​២០២២នេះ អាត្រា​ជួញដូរមនុស្សនៅកម្ពុជា មានការថយចុះ​ច្រើន បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ជារបាយការណ៍​ផ្ទុយ​របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់​​អាមេរិក​ដែល​ធ្វើការ​សន្និដ្ឋានថា ស្ថានភាព​ជួញដូរមនុស្ស​នៅកម្ពុជាកាន់តែមាន​ភាពអាក្រក់ឡើង។ អង្គ​ការ​សង្គមស៊ីវិលពាក់ព័ន្ធបានសម្តែង​ក្តីបារម្ភខ្លាំងជុំវិញបញ្ហានេះ ហើយ​យល់ថា​ ការអនុវត្តច្បាប់​របស់សមត្ថកិច្ច​ដែល​មានបង្កប់​​អំពើ​ពុករលួយ ​គឺជាមូលហេតុមួយ​ដែលនាំអោយកម្ពុជាត្រូវបានគេចោទប្រកាន់​ជារឿយៗ។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជា យល់ថាការបង្ក្រាប​ឧក្រិដ្ឋកម្មជួញដូរមនុស្សរបស់កម្ពុជាកំពុងវិវឌ្ឍល្អ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ