អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើពលរដ្ឋពិតជាប្រឈមនឹងការបាត់បង់ដីធ្លីដោយសារតែជំពាក់បំណុល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រៀង​រាល់​១៦​នាទី ​មាន​ពលរដ្ឋ​ខ្មែរ​១​គ្រួសារបាន​លក់​ដី ដើម្បី​សង​បំណុល​មី​ក្រូ​ហិរញ្ញ​វត្ថុ​។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា ដោយអង្គការ​ហ្វីអាន​(FIAN) អង្គការ​លី​កា​ដូនិង​អង្គការ​សមធម៌​កម្ពុជា​។ ​របាយការណ៍​រួម​នេះ បាន​បន្លឺ​ឡើង​ក្រោយការ​សិក្សា​មួយ​ដែល​គាំទ្រ​ដោយ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​រក​ឃើញថា​ ការ​លក់ដី​ដោយសារ​ជំ​ពាក់​បំណុល នៅ​កម្ពុជា​មាន​ច្រើន​លើស​លប់ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋជាង​៣​សែន​គ្រួសារ ដែល​ជាប់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ ហើយ​ពិបាក និង​មិន​អាច​សង​វិញបាន​ត្រូវ​បាន​ប៉ាន​ស្មាន​ថា មាន​ជាង​ ៣៣ ០០០ គ្រួសារ​ក្នុង​១​ឆ្នាំ​។ តើ​ពលរដ្ឋ​ពិត​ជា​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ធ្លី​ដោយ​សារ​តែ​ជំពាក់​បំណុល​?​

Daily Event
Daily Event © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ