អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំនួយចិនដ៏សន្ធឹកសន្ធាប់ពេលនេះ អាចនឹងប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ានខាងមុខឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តែក្នុងរយៈពេល១ខែ គឺក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ប្រទេសចិនបានផ្តល់ជំនួយដល់កម្ពុជាដល់ទៅ២លើកធំៗ គឺលើកទី១ នៅដើមខែកញ្ញានេះ ចិនផ្តល់រថយន្តទំនើបចំនួន ១៥០គ្រឿង សម្រាប់បំរើដល់ការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងលើកទី២ ចិនផ្តល់រថយន្តយោធាចំនួន ១០៧គ្រឿងទៀតនៅថ្ងៃទី២០ ខែកញ្ញានេះ។ ជំនួយឥតសំណងរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវគេមើលឃើញថាពិតជាបានបំរើដល់ប្រយោជន៍របស់កងទ័ពកម្ពុជា និងបំរើដល់ការងារសន្តិសុខនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។ ក៏ប៉ុន្តែនៅពីក្រោយនៃជំនួយដ៏គំហុកនេះ ក៏មានទស្សនៈលើកឡើងផងដែរពីបំណងប្រាថ្នាជាវិជ្ជមានរបស់ចិនពីកម្ពុជា​នៅចំពោះមុខស្ថានការណ៍ដ៏ប្រទាញប្រទង់គ្នាជាច្រើនដែលទាក់ទងនឹងចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ