អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖ ការវិនិយោគផ្លូវល្បឿនលឿននៅកម្ពុជាគឺចិនសំឡឹងឃើញប្រយោជន៍យុទ្ធសាស្ត្រលើសពីសេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ហ៊ុន​ចិន​ហ៊ាន​ដាក់​ទុន​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កំពង់​សោម​អស់​ទឹក​ប្រាក់​ប្រមាណ​២ពាន់​លាន​ដុល្លារ ហើយ​ថែម​ទាំង​ផ្តល់​ជំនួយ​បន្ថែម​១៥០​លាន​ដុល្លារ​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​។​ នេះ​បើតាម​រដ្ឋ​មន្ត្រី​សាធារណៈការ​។ ​លោក ស៊ុន ចាន់ថុល អះអាងថា ការ​ដែល​ចិន​ហ៊ាន​បណ្តាក់​ទុន​ដ៍​សម្បើម​នេះ គឺ​ដោយសារ​តែ​ទំនាក់​ទំនង​មិត្ត«ដែក​ថែម»ជាមួយ​កម្ពុជា​។​ សម្រាប់​អ្នក​វិភាគ ការ​វិនិ​យោគ​បែប​នេះ ​គឺ​ចិន​សំឡឹង​ឃើញ​ពី​ប្រយោជន៍​យុទ្ធសាស្ត្រ​នយោបាយ​តំបន់​លើស​ពី​ប្រយោជន៍​សេដ្ឋ​កិច្ច​ ខណៈ​ចិន​នឹង​វិនិ​យោគ​ផ្លូវ​ល្បឿន​លឿន​មួយខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​បាវិត​។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ