អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖សាលក្រមតុលាការបារាំងបង្ហាញថាការពិតជាអ្នកឈ្នះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿង​ប្តឹង​លោក សម រង្ស៊ី នៅ​តុលា​ការ​បារាំង គឺ​ការ​ពិត​ទេ​ដែល​ឈ្នះ​។​ នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​នយោ​បាយ​នៅ​កម្ពុជា​។​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ដោយយល់​ថា​ តុលា​ការ​បារាំង​ឈរ​លើ​គោល​ការណ៍​ឯក​រាជ្យ​និង​ឥត​លំអៀង​ ក្នុង​ការ​កាត់​សេច​ក្តី​លើ​បណ្តឹង​«បរិហាកេរ្តិ៍​»ដែល​ដោយ​ លោក ហ៊ុន សែន ប្រ​ឆាំង លោក សម រង្ស៊ី ករណី ស្លាប់ លោក ហុក ឡង់ឌី​។​ ខ្លឹម​សារ​រួម​នៃ​សាល​ក្រម​១៣​ទំព័រ​ បង្ហាញ​ថា ​តុលា​ការ​បា​រាំង​មិន​បាន​ចោទ​ប្រ​កាន់​លោក ​សម ​រង្ស៊ី ​ពី​បទ«​បរិហាកេរ្ត៍​»​ទេ​ ដោយ​ចាត់​ទុក​ថា​ នេះ​ជា​សេរី​ភាព​បញ្ចេញ​មតិ​។ ​ប៉ុន្តែ​តុលា​ការ​ដដែល​នេះ ​បាន​គូស​បញ្ជាក់​ថា​ លោក សម​ រង្ស៊ី​ ក៏​គ្មាន​ភស្តុ​តាង​បង្ហាញ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី នោះ​ដែរ​។​ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ