អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ពុជាមានសង្ឃឹមកំរិតណាក្នុងការបញ្ចុះបញ្ចូលមេដឹកនាំយោធាភូមាឲ្យគោរពតាមលក្ខខណ្ឌ៥ចំណុចរបស់អាស៊ាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានដាក់សំណើចំនួន៥ កាលពី២សប្តាហ៍កន្លងទៅ ទៅកាន់របបសឹកភូមា ដើម្បីបើកផ្លូវធ្វើទស្សនកិច្ចលើកទី៣ របស់ប្រេសិតពិសេសប្រធានអាស៊ាន។ សំណើទាំង៥នោះមាន ទី១ សុំជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដោយផ្ទាល់ឬដោយប្រយោល។ ទី២ ចំពោះអ្នកទោសនយោបាយដែលមានសុខភាពទ្រុឌទ្រោម សូមឱ្យដោះលែង ឬឃុំនៅក្នុងផ្ទះ ដើម្បីទទួលបានការព្យាបាល។ ទី៣ សុំជួបជាមួយក្រុមជនជាតិភាគតិចប្រដាប់អាវុធមួយចំនួនដែលមិនទាន់បានជួប។ ទី៤ សុំជួបនូវគណបក្សនយោបាយចំនួន៤ទៀតដែលមិនទាន់បានជួប និងជាគណបក្សឈ្នះកៅអី ក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ និងទី៥ សុំឱ្យដោះស្រាយនិងសម្រួលជាអតិបរមានិងពិតប្រាកដនូវការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការបំផុត។ ក៏ប៉ុន្តែសំណើរនេះ នៅមិនទាន់មានចំលើយពីមេដឹកនាំរបបសឹកភូមានៅឡើយទេ។

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ