អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីអង្គការគម្រោងយុត្តិធម៌ពិភពលោកដាក់ចំណាត់ថ្នាក់កម្ពុជាទាបបំផុតក្នុងការគោរពនីតិរដ្ឋ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ ហៅ​កាត់​ថា ​WPJ ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ២០២២​ ដោយ​បង្ហាញ​ថា​ កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី១៣៩ ​ក្នុង​ចំណោម​១៤០​ប្រទេស​លើ​ពិភពលោក ​នៃ​ការ​គោរព​នីតិរដ្ឋ។​ នេះ​ជា​ឆ្នាំទី២​សម្រាប់​កម្ពុជា ​ដែល​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ បាន​ដាក់​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត​ គ្មាន​ការ​គោរព​នីតិរដ្ឋ។​ ក៏ប៉ុន្តែ​របាយការណ៍​នេះ ​ត្រូវ​បាន​មន្រ្តី​នៃ​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ បដិសេធ​ច្រាន​ចោល​ និង​ថា​មាន​ចរិត​នយោបាយ​ជា​ដើម​ ខណៈ​សង្គម​ស៊ីវិល​ វិញ​ ចង់​ឃើញ​រដ្ឋាភិបាល​កែ​លម្អ​នូវ​ចំណុច​ខ្វះ​ខាត​ ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ ​ជា​ជាង​បដិ​សេធ​ច្រាន​ចោល។​

Daily Cambodia Event
Daily Cambodia Event © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ