អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំនួប ហ៊ុន សែន-Zelensky តាមទូរស័ព្ទមុនកិច្ចប្រជុំកំពូលអាស៊ានបង្កប់នូវអត្ថន័យយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Volodymyr Zelensky បានហៅទូរស័ព្ទរកគ្នាកាលពីថ្ងៃអង្គារ ដែលសកម្មភាពនេះបានធ្វើឡើងតែ១សប្តាហ៍ប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធត្រូវបានធ្វើឡើងនៅប្រទេសកម្ពុជា។ ក្រៅពីសម្តែងនូវកាយវិការការទូតដាក់គ្នាទៅវិញទៅមក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអរគុណកម្ពុជា និងអាស៊ាន ដែលបានគាំទ្រអ៊ុយក្រែន ហើយថ្កោលទោសរុស្ស៊ី នៅក្នុងសង្គ្រាមអ៊ុយក្រែន។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាដែរ ដោយកម្ពុជាចាប់អារម្មណ៍ និងត្រៀមបញ្ជូនក្រុមដោះមីនទៅអ៊ុយក្រែន ការស្នើឲ្យមានការតែងតាំងនិងផ្លាស់ប្តូរអ្នកការទូតគ្នាទៅវិញទៅមក រួមនឹងការស្នើសុំអានសុន្ទរកថាតាមអនឡាញរបស់លោក Zelensky ផងដែរ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជាជាប្រធាន។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី ០៣ ខែវិច្ឆិកា​ ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី ០៣ ខែវិច្ឆិកា​ ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ