អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគេគួរដោះស្រាយយ៉ាងណា ដើម្បីឲ្យមានស្ថិរភាពតម្លៃស្រូវ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តម្លៃស្រូវធ្លាក់ថ្លៃ ត្រូវគេកត់សម្គាល់ឃើញថាបានកើតឡើងជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវប្រមូលផលស្រូវវស្សា។ ភ្លាមៗក្រសួងកសិកម្មបានបញ្ជូនមន្ត្រីចុះទៅដោះស្រាយនៅតំបន់ដែលផ្ទុះបាតុភាពក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយរោងម៉ាស៊ីនកិនស្រូវ ដើម្បីធានានិងកំណត់តម្លៃទិញអប្បបរមាមួយសម្រាប់ស្រូវផ្ការំដួល ដែលជាប្រភេទស្រូវលេខ១ ត្រឹម១០៤០រៀល ឬ៩បាតថៃ ក្នុង១គីឡូក្រាម។ ក្រសួងកសិកម្មក៏ផ្តល់ដល់កសិករដែលជួបបញ្ហាជាក់ស្តែងមានទំនាក់ទំនងជាមួយមន្ត្រីរបស់ខ្លួនផងដែរ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ