អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីសំណង់បេតិកភណ្ឌជាតិក្នុងវត្តឧណ្ណាលោមត្រូវបានវាយកម្ទេចហើយសង់ចេតិយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយរយៈពេលចុងក្រោយនេះ សំណង់អគារបុរាណដែលជាសម្បតិ្តបេតិកភណ្ឌជាតិដែលស្ថិតនៅតាមទីវត្តអារាមមួយចំនួនត្រូវរងការវាយកម្ទេច ជាពិសេសកាលពីពេលថ្មីៗនេះ​ កុដិបុរាណចំនួន៣ដែលកសាងនាកំឡុងឆ្នាំ១៩៣០នៅក្នុងបរិវេណវត្តឧណ្ណាលោមត្រូវបានវាយចោល ដើម្បីកសាងចេតិយជំនួសវិញ។ ក្រោយករណីនេះកើតឡើង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតបង្ហាញការសោកស្តាយចំពោះសម្បតិ្តបេតិកភណ្ឌជាតិដែលបានចុះទៅក្នុងបញ្ជីរបស់មន្ទីរវប្បធម៌កាលពីឆ្នាំ២០១៧។ ហើយបន្ថែមពីក្រសួងវប្បធម៌ អ្នកជំនាញផ្នែកបុរាណវិទ្យា ​បានសម្តែងការខកចិត្ត និងស្នើឱ្យក្រសួងពាក់ព័ន្ធគួរពង្រឹងការផ្សព្វផ្សាយច្បាប់ការពារសំណង់អគារដែលជាបេតិកភណ្ឌជាតិទៅដល់អាជ្ញាធរមូលដ្ឋានដើម្បីការពារពីការវាយកម្ទេចក្នុងរូបភាពណាមួយ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ