អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីអឺរ៉ុប និងអាស៊ានមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​មក​ទល់​នឹង​ពេល​នេះ​អាស៊ាន​និង​អឺរ៉ុប​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​នោះ​ទេ ​ប៉ុន្តែ​បែរ​ជា​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ ​ដូច​ជា​វៀតណាម​ និង​សិង្ហបរី​ ត្រូវ​បាន​អឺរ៉ុប​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​ទៅ​វិញ។​ នៅ​ក្នុង​សន្និសីទ​រួម​នៃ​កិច្ច​ប្រជុំ​ខួប​អនុស្សាវរីយ៍​អាស៊ាន​-អឺរ៉ុប​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​អាស៊ាន​-អឺរ៉ុប​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ជា​ប្រយោជន៍​នៃ​ប្រជាជន​តំបន់​ទាំង​ពីរ។​ លោក​ថា​មិន​គួរ​យក​បញ្ហា​នយោបាយ​ ឬ​សិទ្ធិ​មនុស្ស​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ាន​មក​រាំង​ខ្ទប់​កិច្ច​ព្រមព្រៀង​នេះ​ឡើយ។​ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​វិញ​ថា ​រាល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អឺរ៉ុប​ជា​មួយ​បណ្ដា​ប្រទេស​ដែល​ជា​ដៃគូ​ សុទ្ធ​តែ​មាន​លក្ខខណ្ឌ​ទាំង​អស់​។​

Daily Cambodia Event
Daily Cambodia Event © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ