អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាកំពុងទាញប្រយោជន៍សេដ្ឋកិច្ច ឬកំពុងសាកល្បងប្រថុយនឹងគ្រោះថ្នាក់ពីការទទួលទេសចរចិន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលប្រទេសចិនកាលពីថ្ងៃទី០៩​ ខែមករា បានប្រកាសបញ្ឈប់អនុវត្តនូវវិធានការកូវីដសូន្យនៅទូទាំងប្រទេសដោយបើកឱកាសឱ្យពលរដ្ឋខ្លួនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានដោយពុំតម្រូវធ្វើចត្តាឡីស័ក្តអ្វីទៀតនោះទេ។ ក្រោយការប្រកាសបើកបែបនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងមិនរឹតបណ្តឹងលើប្រជាជនចិនដែលធ្វើដំណើរចូលមកកម្ពុជាឡើយ បើទោះបីប្រទេសមួយចំនួននៅលើពិភពលោកមានការរឹតត្បិតការធ្វើដំណើររបស់ភ្ញៀវទេសចរចិនក៏ដោយ។ អ្នកជំនាញសេដ្ឋកិច្ច ទេសចរណ៍ និងអ្នកជំនាញផ្នែកសុខាភិបាលបានវាយតម្លៃបានបញ្ចេញមតិផ្សេងៗគ្នា អ្នកជំនាញខ្លះលើកឡើងថា កម្ពុជានឹងទទួលផលចំណេញសេដ្ឋកិច្ចច្រើនបន្ទាប់ពីទេសចរចិនវិលមកកម្ពុជាវិញ និងអ្នកវិភាគខ្លះទៀតព្រួយបារម្ភទៅវិញចំពោះការនាំចូលមេរោគកូវីដ១៩មកកម្ពុជាតាមរយៈភ្ញៀវទេសចរចិន។ តើនេះកម្ពុជាកំពុងទាញប្រយោជន៍សេដ្ឋកិច្ច ឬកំពុងសាកល្បងប្រថុយនឹងគ្រោះថ្នាក់ពីការទទួលទេសចរចិន?

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ