អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាមិនគួរព្រួយបារម្ភនឹងបំណុលបរទេសជាង១០ពាន់លានដុល្លារនេះមែនទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​នាពេលថ្មីៗនេះ បានចេញមកបញ្ជាក់ថា កម្ពុជានៅបន្តរក្សាស្ថេរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ(បរទេស)បានល្អប្រសើរ ខណៈបំណុលដែលកម្ពុជាជំពាក់បរទេសបច្ចុប្បន្នមានប្រមាណជាង១០ពាន់លានដុល្លារ ឬស្មើនឹង៣៤%នៃផលិតផលក្នុងស្រុកសរុប។ បើតាមក្រសួងសេដ្ឋកិច្ច កម្ពុជានៅមិនទាន់ធ្លាក់ទៅក្នុងវិបត្តិបំណុលវ័ណ្ឌកនៅឡើយ ស្របពេលកម្ពុជាបានដាក់ចេញនូវគោលការណ៍ម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងត្រឹមត្រូវ។ តែយ៉ាងណា អ្នកវិភាគសង្គមនិងអ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យរដ្ឋាភិបាលប្រើប្រាស់កម្ចីពីបរទេសឱ្យចំគោលដៅ និងជៀសវាងពីការប្រើប្រាស់ខុស ដែលនាំឱ្យមានការកើនឡើងអំពើពុករលួយ ជាពិសេសវិបត្តិសេដ្ឋកិច្ចជាតិ។   

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ