អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​អ្វី​ខ្លះ​ជា​ផល​ចំ​ណេញ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​វិនិ​យោគ​លើ​ព្រៃ​អភិ​រក្ស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ បាន​កាត់​ដី​ទំហំ ៦៤៩​ហិកតា នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ធ្វើ​ការ​វិនិ​យោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារ​ភ្ជាប់​ធម្មជាតិ​។​ ការ​អភិវឌ្ឍន៍​លើ​ព្រៃ​អភិរក្ស​ បាន​ក្លាយ​ជា​ប្រធាន​បទ​ថ្មី​មួយ​ទៀត​ដែល​ត្រូវ​បាន​លើក​យក​ដេញ​ដោល​គ្នា​ពី​ផល​ចំណេញ និង​ផល​ប៉ះ​ពាល់​ទៅ​លើការ​វិនិយោគ​បែប​នេះ​។ ​អ្នក​អភិរក្ស​យល់​ថា ការ​អភិវឌ្ឍន៍​បែប​នេះ​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ជន​ជាជាង​ទទួល​បាន​ផល​ប្រយោជន៍​។​ ប៉ុន្តែ​អ្នក​តាម​ដាន​ខ្លះ​យល់​ថា ​បើ​ការ​វិនិយោគ​នេះ​​គោរព​ទៅ​តាម​ច្បាប់​ត្រឹម​ត្រូវ ​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​ផល​ប៉ះ​ពាល់​។​

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ