អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖ ការរួចពីបញ្ជីប្រផេះរបស់អង្គការឃ្លាំមើលការលាងលុយអន្តរជាតិ ជាមេរៀនដែលកម្ពុជាមិនគួរភ្លេចខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ឬហៅថា ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ(FATF) នឹងដកកម្ពុជាចេញពីបញ្ជីប្រផេះ ដែលជាបញ្ជីសំដៅដល់ប្រទេសដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ធ្ងន់ធ្ងរ។ ការដកចេញនេះ បន្ទាប់ពីបានពិនិត្យមើលអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ប្រឆាំងនឹងការលាងលុយកខ្វក់បានល្អ។ ក៏ប៉ុន្តែ អ្នកវិភាគយល់ថា ការរួចពីបញ្ជីប្រផេះនាពេលនេះ ជាបទពិសោធន៍ និងជាមេរៀនដែលជំរុញឱ្យកម្ពុជាបន្តទប់ស្កាត់ និងប្រឆាំងការលាងលុយកខ្វក់នៅក្នុងប្រទេសឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ដោយឡែក ភាគីរដ្ឋាភិបាលក៏បានបញ្ជាក់ជំហរបង្កើនយន្តការទប់ស្កាត់ចំពោះបញ្ហាទាំងនេះបន្ថែមទៀត ដើម្បីរក្សាមុខមាត់កម្ពុជា។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ