អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាគួរមានយន្តការបែបណា ដើម្បីបញ្ឈប់ការទិញអគ្គិសនីពីប្រទេសជិតខាង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ថា កម្ពុជាបានតភ្ជាប់បណ្តាញអគ្គិសនីជាតិទៅកាន់លំនៅឋានពលរដ្ឋបានប្រមាណ៩៩% ខណៈបច្ចុប្បន្នទំហំផ្គត់ផ្កង់ថាមពលរដ្ឋអគ្គិសនីវិញប្រមាណ២២០០មេហ្គាវ៉ាត់។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការប្រើប្រាស់ថាមពលអគ្គិសនី គ្រប់គ្រាន់ ដែលខុសគ្នាទៅនឹងសម័យមុនដែលពលរដ្ឋប្រើភ្លើងចន្លុះ ឬប្រេងកាត។ តែយ៉ាងណា ទោះបីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅបន្តទិញប្រភពថាមពលពីបណ្តាប្រទេសជិតខាងដដែល។ កត្តានេះ បានធ្វើឱ្យអ្នកវិភាគ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ប្រភពកកើតថាមពលឡើងវិញដែលមិនប៉ះពាល់បរិស្ថាន ជាពិសេសមានតម្លៃថោកជូនពលរដ្ឋ ជាជាងការទិញពីក្រៅប្រទេសដែលមានតម្លៃថ្លៃ។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ