អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើយុវជនខ្មែរអាចបញ្ឈប់ការលេងបាញ់ទឹកមកជាការប្រោះព្រំទឹកឱ្យគ្នាវិញដែរទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិបានថ្លែងថា ពលរដ្ឋខ្មែរគួរបញ្ឈប់វប្បធម៌លេងបាញ់ទឹកដាក់គ្នាដែលអាចបង្កការគ្រោះថ្នាក់ មកជាការប្រោះព្រំឱ្យគ្នាវិញក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការលេងកាំភ្លើងបាញ់ទឹកមិនគួរលេងបន្តទៀតនោះទេ។ ពីជ្រុងអ្នកជំនាញផ្នែកសិល្បៈ វប្បធម៌ និងការអភិរក្សបានសាទរចំពោះសំណើររបស់លោកនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថា ពិធីបុណ្យឆ្នាំខ្មែរនាឆ្នាំក្រោយ សន្ទុះនៃការលេងបាញ់ទឹកនឹងធ្លាក់ចុះ។ ប៉ុន្តែអ្នកវិភាគខ្លះយល់ថា វប្បធម៌បែបនេះបានសាយភាយ និងជ្រាបចូលផ្នត់គំនិតរបស់មនុស្សខ្មែរជាសម័យបច្ចុប្បន្នរួចទៅហើយ។ ម្ល៉ោះហើយ ការបញ្ឈប់បែបណានោះ មិនងាយស្រួលឡើយ។ ដូច្នេះ តើយុវជនខ្មែរអាចបញ្ឈប់ការលេងបាញ់ទឹកមកជាការប្រោះព្រំទឹកឱ្យគ្នាវិញដែរទេ? 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ