អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ចោទ​ប្រ​កាន់​«ស៊ី​ឈ្នួល​បាតុ​កម្ម»​ទើបអូសបន្លាយ​វិវាទ​ការ​ងារនៅណាហ្គាវើលដ៍​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាថ្មី​ម្តង​ទៀត ​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា ​ក្នុង​ឱកាស​ទិវា​ពល​កម្ម​អន្តរ​ជាតិ​១​ឧសភា ​លោក ​ហ៊ុន ​សែន​ បាន​ប្រាប់​បរទេស​ឲ្យ​ដក​ខ្លួន​ចេញ​ពី​សំណុំ​រឿង​វិវាទ​ការ​ងារ​នៅ​ណាហ្គា​វើលដ៍។​ លោក​ ហ៊ុន​ សែន​ អះ​អាង​ថា ​ការ​បន្ត​ធ្វើ​បាតុ​កម្ម​ជិត​២​ឆ្នាំមក​នេះ ​ដោយ​សារ​តែ​បរទេស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​។​ ប៉ុន្តែ​តំ​ណាង​អ្នក​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​ពី​ការ​ងារ​«ក្រោម​ហេតុ​ផល​រើស​អើង​សហជីព»​អះ​អាង​ថា​ ប្រសិន​បើ​មាន​អ្នក​ឧបត្ថម្ភ​មែន ​នោះ​មិន​មែន​អ្នក​ធ្វើ​កូដ​កម្ម​ថយ​ចុះ​តាំង​ពី​រាប់​រយ​នាក់​មក​នៅ​សល់​តែ​ជាង​១០០​នាក់​នេះ​ទេ​។​ តើ​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ថា​«ស៊ី​ឈ្នួល​បាតុ​កម្ម»​ទើប​គ្មាន​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​នេះឬ​យ៉ាង​ណា?​ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ