អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការមិនចុះបញ្ជីចូលរួមការបោះឆ្នោតរបស់គណបក្សខ្លះ នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត និងប្រជាធិបតេយ្យនៅកម្ពុជាទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ នីតិកាល​ទី៧​ ឆ្នាំ​២០២៣​ មាន​គណបក្ស​នយោបាយ​ខ្លះ​បាន​សម្រេច​ចិត្ត​មិន​ចូល​រួម​ចុះ​បញ្ជី​និង​ដាក់​បេក្ខជន​ឡើយ។​ បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​គិត​មក​ទល់​នឹង​ពេល​នេះ​ មាន​គណបក្ស​នយោបាយ​ជាង​ ១០​ហើយ​ ដែល​បាន​ចូល​រួម​ចុះ​បញ្ជី ​និង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។​ ការ​ចូលរួម​ចុះ​បញ្ជី ​និង​ដាក់​បេក្ខជន​នេះ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ​ហាក់​តិច​ជាង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ដែល​មាន​រហូត​ដល់​ ២០​គណបក្ស ​បាន​ចុះ​បញ្ជី​ និង​​ដាក់​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង។​

Daily Cambodia Event
Daily Cambodia Event © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ