អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើជម្លោះពាក្យសម្តីរវាងពលរដ្ឋកម្ពុជា-ថៃអំឡុងពេលស៊ីហ្គេម អាចរាលដាលដល់ការទូតនៃប្រទេសទាំងពីរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជម្លោះពាក្យសម្តីរវាងពលរដ្ឋខ្មែរ និងថៃ បន្តកើតមានជាហូរហែរ ទាំងផ្នែកវប្បធម៌ និងសង្គម ខណៈនាពេលថ្មីនេះចំពេលដែលកម្ពុជាកំពុងរៀបចំកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ គេសង្កេតឃើញថា ជម្លោះពាក្យសម្តីជុំវិញវិស័យកីឡា និងភាពធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាត្រូវបានប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ និងពលរដ្ឋរិះគន់យ៉ាងព្រោងព្រាត ក្រោយកម្ពុជាដកវិញ្ញាសារប្រកួតក្បាច់ប្រដាល់ មួយថៃ ដោយដាក់ជំនួសវិញដោយវិញ្ញាសារគុនខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។ ជម្លោះពាក្យសម្តីបែបនេះ ត្រូវបានអ្នកជំនាញទាំងផ្នែកវប្បធម៌ និងទំនាក់ទំនងអន្តរជាតិយល់ថា ប្រសិនបើបញ្ហានេះបន្តអូសបន្លាយដោយគ្មានដំណោះស្រាយរវាងពលរដ្ឋនៃប្រទេសទាំងពីរ នោះនឹងធ្វើឱ្យខាតបង់ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ