អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកង្វះក្រមសីលធម៌ និងវិជ្ជាជីវៈរបស់គ្រូពេទ្យ អាចធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តលើវិស័យសុខាភិបាលខ្មែរទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខរដ្ឋាភិបាលកម្ពុជាបានក្រើនរំឭកដល់បុគ្គលិកបម្រើការក្នុងវិស័យសុខាភិបាល ពិសេសគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ចំពោះអ្នកជម្ងឺ។ លោកនាយករដ្ឋមន្ត្រី ក៏ផ្តាំឱ្យក្រុមគ្រូពេទ្យទាំងរដ្ឋ និងឯកជន​មិនត្រូវបណ្តេញអ្នកជម្ងឺចេញ ក្រោមហេតុផលគ្មានថវិកាគ្រប់គ្រាន់សម្រាប់បង់ថ្លៃសេវាព្យាបាល ដែលនេះធ្វើឱ្យបាត់បង់គុណតម្លៃ និងជៈផលអវិជ្ជមានដល់ប្រព័ន្ធសុខាភិបាល។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី គាប់ជួននឹងបញ្ហាដែលទើបតែកើតមានថ្មីៗមកនេះ គឺករណីគ្លីនិកឯកជនមួយកន្លែងបានបដិសេធមិនព្យាបាលបុរសរត់កង់បីមួយរូប រហូតបណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត។ តើបញ្ហាកង្វះក្រមសីលធម៌វិជ្ជាជី​វៈរបស់គ្រូពេទ្យអាចជាហេតុធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តលើប្រព័ន្ធសុខាភិបាលខ្មែរដែរឬទេ? 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ