អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគម្រោងប្រមូលផ្តុំរបស់បក្សភ្លើង ជាការសម្តែងមតិ ឬជាបង្កចលាចលមុនបោះឆ្នោត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 បក្សភ្លើងទៀនគ្រោងប្រមូលផ្តុំសមាជិក-សមាជិកា និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនាពេលខាងមុខ នៅពេលដែលសាលាក្រុងភ្នំពេញអនុញ្ញាតឱ្យប្រមូលផ្តុំសម្តែងមតិដោយសន្តិវិធី។  កម្មវត្ថុនៃការសម្តែងមតិរបស់បក្សភ្លើងទៀន គឺដើម្បីទាមទារចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធការចុះឈ្មោះបក្សភ្លើងទៀនឱ្យចូលរួមបោះឆ្នោត។ ជុំវិញគម្រោងប្រមូលផ្តុំគ្នាសម្តែងមតិនេះ អ្នកវិភាគយល់ថា ជាការខកចិត្តទៅនឹងសេចក្តីសម្រេចរបស់គជប និងជាការបង្ហាញការប្រឆាំងទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីចោទប្រកាន់មកលើបក្សភ្លើងទៀនថា មានគំនិតទុច្ចរិត។ តែយ៉ាងណា អ្នកវិភាគព្រួយបារម្ភថា បក្សភ្លើងទៀនអាចប្រឈមការចោទប្រកាន់ជុំវិញការបង្កចលាចលបន្ថែមមុនបោះឆ្នោត ប្រសិនបើការសម្តែងមតិធ្វើខុសពីទម្រង់ច្បាប់។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ