អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វត្តមានរបស់លោក សម រង្ស៊ី នៅម៉ាឡេស៊ី អាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ីទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងសហការី បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ នៅក្នុងគោលបំណងមួយដែលជាការប៉ុនប៉ងចូលទៅក្នុងប្រទេសកម្ពុជាសាជាថ្មី ដោយកាន់លិខិតឆ្លងដែនបារាំង។ ក៏ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានថ្លែងនៅថ្ងៃពុធថា ក្រុមលោក សម រង្ស៊ី ត្រូវបានអាជ្ញាធរម៉ាឡេស៊ីផ្អាកការជួបជុំ និងបានចាកចេញពីប្រទេសម៉ាឡេស៊ី។ ជុំវិញវត្តមានរបស់លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីពេលនេះ តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីដែរឬយ៉ាងណា ដោយសារកន្លងមកលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី បានសន្យាជាមួយលោក ហ៊ុន សែន ថាមិនអនុញ្ញាតឲ្យក្រុមលោកសម រង្ស៊ី ចូលដឹកដីម៉ាឡេស៊ីទេ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ