អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើមុនការបោះឆ្នោត មានប្រសិទ្ធភាពយូរអង្វែងទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាដាច់ណាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចុះបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ និងកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ មុនការបោះឆ្នោតខិតចូលមកដល់។ បើតាមលោកនាយករដ្ឋមន្ត្រី ក្នុងអាណត្តិនេះ លោកមិនត្រូវនៅស្ងៀមចំពោះមន្ត្រី ជនខិលខូច ឬអ្នកមានអំណាចដែលតែងបន្តកាប់បំផ្លាញព្រៃឈើ ដើម្បីការពារសន្លឹកឆ្នោតនោះទេ ពោលគឺត្រូវការពារធនធានធម្មជាតិ និងការពារសណ្តាប់ធ្នាប់សង្គមជាចាំបាច់។ ជុំវិញការលើកឡើងនេះ អ្នកការពារបរិស្ថាន និងអង្គការសង្គមរំពឹងថា អាចកាត់បន្ថយមួយរយៈតែមិនទាំងស្រុងឡើយ ត្បិតពួកគេបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយដែលលោកនាយករដ្ឋមន្ត្រីចេញមុខបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់។ តែយ៉ាងណា ពួកគេអះអាងថា ការដាក់ចេញចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើ និងព្រមានចាប់ខ្លួនអ្នកកាប់បំផ្លាញព្រៃឈើអាចជារឿងល្អប្រសើរជាជាងមិនមានសកម្មភាពអ្វីសោះ។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ