អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគោលនយោបាយ«បញ្ចកោណ»ថ្មីរបស់រដ្ឋាភិបាល អាចជួយឱ្យកម្ពុជារីកចម្រើនខ្លាំងជាងមុនទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ក្នុងអាណត្តិទី៧ រដ្ឋាភិបាលនឹងរៀបចំគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដោយជំនួសយុទ្ធសាស្ត្រចតុកោណចាស់។ ការផ្លាស់ប្តូរគោលនយោបាយថ្មីនេះ​ បើតាមលោក ហ៊ុន សែន គឺធ្វើឡើងដើម្បីឆ្លើយតបទៅតាមការវិវត្តនៃស្ថានការពិភពលោក និងក៏ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជុំវិញផែនការយុទ្ធសាស្ត្របញ្ចកោណនេះ អ្នកជំនាញលើផ្នែកគោលនយោបាយសាធារណៈចាត់ទុកថា ជាកំណែទម្រង់ទាន់តម្រូវការសេដ្ឋកិច្ចសង្គម និងពិភពលោក។ ក៏ប៉ុន្តែ អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មីត្រូវអនុវត្តគោលនយោបាយថ្មីនេះឱ្យមានប្រសិទ្ធិភាព និងបំពេញចំណុចខ្វះខាតដែលមានក្នុងគោលនយោបាយចាស់។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ