អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បើកម្ពុជាបន្ទាបតម្លៃលិខិតឆ្លងដែន នឹងបានប្រយោជន៍អ្វីខ្លះមកវិញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ប្រទេសកម្ពុជា បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានលិខិតឆ្លងដែនថ្លៃជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ យោងតាម​សេចក្តីសម្រេច​រួម​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តម្លៃលិខិតឆ្លងដែនសេវាធម្មតាមានតម្លៃ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល១៥ថ្ងៃ។​ ដោយឡែក សេវាឆាប់រហ័សកម្រិតមធ្យមមានតម្លៃ១៥០ដុល្លារ នឹងត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័សកម្រិតខ្ពស់មានតម្លៃ២០០ដុល្លាររង់ចាំរយៈពេល១ថ្ងៃ។ ជុំវិញតម្លៃលិខិតឆ្លងដែនកម្ពុជានេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកតាមដានសង្គមចាត់ទុកថា ជាតម្លៃមួយថ្លៃ ដែលមិនអាចឱ្យពលរដ្ឋមួយចំនួនមានលទ្ធភាពទៅធ្វើបាន។ អ្នកជំនាញទាំងនេះ ស្នើឱ្យរដ្ឋាភិបាលគិតគូរត្រង់ចំណុចនេះ ឡើងវិញ ដោយកែសម្រួលតម្លៃមកនៅត្រឹមចន្លោះពី២០ដល់៤០ដុល្លារ ឬបន្ថយប្រមាណ៣០%នៃតម្លៃបច្ចុប្បន្ន។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ