អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគួរបន្តឲ្យមានអង្គរក្សជិះម៉ូតូការពាររថយន្តមេ(ចៅហ្វាយ) តាមដងផ្លូវទៀតទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាធារណជនបាននិងកំពុងរិះគន់ចំពោះករណីអង្គរក្សការពារអ្នកមានម្នាក់ ដែលបានជិះម៉ូតូចំនួន២គ្រឿងមានគ្នា៤នាក់ បង្កភាពចម្រូងចម្រាសជាមួយអ្នកដំណើរផ្សេងទៀតដោយសារមានការចោទប្រកាន់ថាក្រុមកងការពារទាំងនេះបានធាក់ម៉ូតូគេឲ្យដួល ខណៈពួកគេកំពុងជិះអមរថយន្តចៅហ្វាយនាយពួកគេមួយគ្រឿងម៉ាក Roll Royce កាលពីពេលថ្មីៗនេះ។ ក្រោយមានការរិះគន់ សមត្ថកិច្ចក៏បានកោះហៅក្រុមបង្កដែលជាអង្គរក្សអ្នកមានទៅសួរនាំ និងក្រោយមកឲ្យផ្តិតមេដៃសុំទោសជាសាធារណៈ​។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គមនានាបានលើកមកជជែកគ្នា ថាគួរអនុញ្ញាតឲ្យមានអង្គរក្សការពារអ្នកមាន ឬអ្នកធំជាលក្ខណៈឯកជនបន្តទៀតឬយ៉ាងណា ខណៈដែលផ្លូវថ្នល់នៅស្រុកខ្មែរកាន់តែមានភាពចង្អៀត និងមានការកកស្ទះគួរឲ្យព្រួយបារម្ភ។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ