អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាអាចប្រឈមអ្វីខ្លះ បន្ទាប់ពីសហរដ្ឋអាមេរិកប្រតិកម្មជុំវិញដំណើរការបោះឆ្នោត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧បានមួយថ្ងៃ សហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានចេញមកប្រតិកម្មជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា​ដោយចាត់ទុកការបោះឆ្នោតនៅកម្ពុជាមិនមានភាពសេរី និងយុត្តិធម៌។  តាមសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងការបរទេសអាមេរិកក៏ព្រមានផ្អាកការផ្តល់ជំនួយ និងរិតត្បិតទិដ្ឋាការមន្ត្រីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីដែលអាមេរិកយល់ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជុំវិញការព្រមានពីសហរដ្ឋអាមេរិក អ្នកតាមដានស្ថានការណ៍នយោបាយក្នុងស្រុកព្រួយបារម្ភពីការដាក់សម្ពាធកាន់តែខ្លាំងឡើយពីអន្តរជាតិ ដែលជៈផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ទំនាក់ទំនងការទូត និងពាណិជ្ជកម្មផង។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ