អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីរវាងអតិថិជនបង់រំលស់ជាមួយម្ចាស់បុរីខ្លះនៅតែមានបញ្ហាកើតមានមិនចេះចប់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិវាទ​កើត​ឡើង​រវាង​ម្ចាស់​បុរី​ជាមួយ​អតិថិជន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ជាពិសេស​រវាង​អ្នក​ទិញ​ និង​អ្នក​លក់​ នៅ​តែ​បន្ត​កើត​មាន​មិន​ចេះ​ចប់​ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩​។ គេ​កត់​សម្គាល់​ឃើញ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដូចជាដី ផ្ទះ ​និង​បុរី​ជាដើម​ បាន​ដាំ​ក្បាល​ចុះ​មិន​អាច​ងើប​ឡើង​រួច​ឡើយ​មក​ទល់​នឹង​ពេលនេះ​ ជា​ហេតុធ្វើ​ឲ្យ​អ្នក​រក​ស៊ី​ខាងផ្នែក​អចលនទ្រព្យ​ខ្លះ​បាន​ដួល​រលំ​ដោយ​សារ​ក្ស័យធន​ និង​អតិថិជន​ទិញ​បង់​រំលស់​ដី​ ផ្ទះ​និង​បុរីខ្លះ ​ក៏​ពុំមាន​លទ្ធភាព​បង់​ ត្រូវ​ម្ចាស់​គេ​រឹប​អូស​យក​ទៅ​វិញ​។ កត្តាទាំង​នេះ​​ហើយនាំឲ្យមានវិវាទកើតឡើងរវាងអ្នករកស៊ីខាងផ្នែកអចលនទ្រព្យជាមួយអតិថិជនដែលជាអ្នកទិញឬបង់រំលស់។

ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៦កក្កដាឆ្នាំ២០២៣
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៦កក្កដាឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ