អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជាដើម្បីទាក់ចិត្តរដ្ឋាភិបាលថ្មីកម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅចុងសប្តាហ៍នេះ​ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក​ វ៉ាង​​ យី នឹងអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន។ ក្នុងដំណើរការទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរាប់ចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនសារជាថ្មី ប្រទេសកម្ពុជា សឹង្ហបុរី និងម៉ាឡេស៊ី គឺជាប្រទេសដំបូងគេដែលលោក វ៉ាង យី សម្រេចចិត្តមកបំពេញទស្សនកិច្ចដើម្បីរឹតចំណងការទូត លើផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់ជាដើម។ ជុំវិញដំណើរទស្សនកិច្ចមកកម្ពុជានេះ អ្នកវិភាគភូមិសាស្ត្រនយោបាយចាត់ទុកថា ចិនកំពុងចាប់អារម្មណ៍ និងបង្កើនការយកចិត្តទុកដាក់ជាមួយកម្ពុជា ដើម្បីធានាបានថា រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងបន្តចាត់ទុកចិនជាមិត្តដែកថែក។ 

ទំនាក់ទំនងកម្ពុជា-ចិន
ទំនាក់ទំនងកម្ពុជា-ចិន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ