អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើរដ្ឋាភិបាលថ្មីរបស់កម្ពុជា​បានឆ្លើយតបនឹង​​​តម្រូវការជាក់ស្តែង​របស់ពលរដ្ឋយ៉ាងណាខ្លះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គោលនយោបាយបន្ទាន់ដែលត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗនៅឆ្នាំ​២០២៣នេះ មានផ្តោតសំខាន់ទៅលើការ​ពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ ការជម្រុញកម្មវិធីជាតិជំនួយសង្គមអំឡុងជួបវិបត្តិ និងលើកស្ទួយការនាំចេញ​ផលិតកម្មកសិកម្មជាដើម។ល។ អ្នក​ឃ្លាំមើលខ្លះ​យល់ថា គោលនយោបាយបន្ទាន់របស់កម្ពុជា​​នេះ បើធៀបជាមួយគោលនយោបាយថ្មីរបស់ថៃដែលបង្កើតឡើងដំណាលគ្នាដែរ ហាក់មិនបាន​ចាក់ចំបញ្ហារបស់ប្រជាពលរដ្ឋបច្ចុប្បន្នដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចគ្រួសារបង្កដោយទំនិញឡើងថ្លៃ និង​គ្មានប្រាក់បង់ធនាគារជាដើម​នោះទេ​​។ គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា​​បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨។ តើរដ្ឋាភិបាលថ្មីរបស់កម្ពុជាបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋយ៉ាងណាខ្លះ តាមរយៈគោលនយោបាយថ្មីដែលដាក់ចេញ​? 

រូបភាពប្រជុំសភាអណត្តិទី​៧
រូបភាពប្រជុំសភាអណត្តិទី​៧ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ