អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីកាស៊ីណូភាគច្រើននៅកម្ពុជា ក្លាយជាជម្រកឧកិ្រដ្ឋកម្មប្រព័ន្ធអនឡាញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ករណីឆបោកតាមប្រព័ន្ធអនឡាញត្រូវបានអ្នកជំនាញកត់សម្គាល់ថា កំពុងលាក់ខ្លួនក្រោមអាជីវកម្មល្បែងកាស៊ីណូដែលភាគច្រើនមានវត្តមាននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ការជ្រកក្រោមអាជីវកម្មល្បែងកាស៊ីណូ​​បានក្លាយជាចំណោទបញ្ហាជុំវិញភាពរឹងមាំនៃប្រព័ន្ធច្បាប់កម្ពុជា ពិសេសសមត្ថភាពអនុវត្តច្បាប់របស់អាជ្ញាធរនៅតាមមូលដ្ឋាន ក្នុងការចុះស៊ើបអង្កេត ចាត់វិធានការបង្ក្រាបទីតាំងទាំងនោះ។ តែយ៉ាងណា អ្នកជំនាញយល់ថា អាជ្ញាធរគ្មានលទ្ធភាពគ្រប់គ្រាន់ឡើយ​ ត្បិតទីតាំងល្បែងកាស៊ីណូមួយភាគធំ គឺកាន់កាប់ដោយបុគ្គលមានឥទ្ធិពល និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ 

កាស៊ីណូនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
កាស៊ីណូនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ